អំពី វិទ្យាស្ថាន អន្តរជាតិសៀមរាប

យោង -លិខិតស្នើរសុំបើក វិទ្យាស្ថាន អន្តរជាតិសៀមរាប ចុះថ្ងៃទី១៣ ខែមីនា ឆ្នំា២០១២

យោង -លិខិតអនុញ្ញាតិលេខ៖០១៩មកប ឲ្យបើកដំណើរការវិទ្យាស្ថាន អន្តរជាតិសៀមរាប ចុះថ្ងៃទី១៩ ខែមីនា ឆ្នំា២០១២

យោង -ប្រកាសលេខ៖០៥២ ក.ក.វ./ប្រ ចុះថ្ងៃទី១៥ ខែមីនា ២០០៦

យោង -សារាចរណែនំា របស់រាជរដ្ឋាភិបាលកម្ពុជា លេខ០១ សរណន ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នំា២០១១

វិទ្យាស្ថាន អន្តរជាតិសៀមរាប មានកិត្តិយល សូមជម្រាបជូន មាតាបិតា និងអាណាព្យាបាល សិស្ស និស្សិត ព្រមទំាងប្អូនៗ សិស្ស និស្សិត មេត្តាជ្រាបថា៖ វិទ្យាស្ថាន អន្តរជាតិសៀមរាប ជាវិទ្យាស្ថានតែមួយគត់ក្នុងខេត្តសៀមរាប ដែលផ្តោតទៅលើសិក្សាជំនាញរួមមាន៖

វិទ្យាសាស្ត្រកុំព្យូទ័រ, អក្សរសាស្ត្រអង់គ្លេស, គ្រប់គ្រង, គណនី និងសេដ្ឋកិច្ច។

លោកគ្រូ អ្នកគ្រូ ព្រមទំាងសាស្ត្រាចារ្យ របស់យើងមានកំរិតសិក្សាចប់ចាប់ពីបរិញ្ញាបត្រ, អនុបណ្ឌិត និងបណ្ឌិត នឹងធ្វើការបង្រៀន ទៅតាមជំនាញនីមួយៗរបស់គាត់ ដែលនឹងផ្តល់គុណភាពទំាងចំណេះដឹងចំណេះធ្វើដ៏ពិតប្រាកដ និងមានប្រសិទ្ធភាពបំផុត ទៅដល់ សិស្ស និស្សិត សម្រាប់យកទៅស្វែងរកការងារធ្វើ ដើម្បីបានជាកំរ៉ៃ យកមកផ្គុតផ្គង់ជីវភាពខ្លួន និងក្រុមគ្រួសារ រួមទំាងសង្គមជាតិ។

វិទ្យាស្ថាន អន្តរជាតិសៀមរាបក៏បានគោរពទៅតាមលក្ខន្តិកៈទំាង១០ប្រការ របស់ក្រសួង។

ការសិក្សារបស់ប្អូន សិស្ស និស្សិត នៅវិទ្យាស្ថានអន្តរជាតិសៀមរាប គឺត្រូវប្រព្រឹត្តទៅតាមគោលការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបទបញ្ជារផ្ទៃក្នុងរបស់វិទ្យាស្ថាន ដោយមានការប្រលងចូល និងប្រឡងចេញ ទៅតាមលក្ខ័ណ្ឌរបស់ក្រសួង។

ក្នុងករណីប្អូនៗ សិស្ស និស្សិតមិនអនុវត្តបាន វិទ្យាស្ថាន និងមិនចេញវិញ្ញាប័ត្រ ឬសញ្ញាបត្រឲ្យនោះឡើយ។

អាស្រ័យហេតុដូចបានជម្រាប់ជូនខាងលើ សូមមាតាបិតា និងអាណាព្យាបាល សិស្ស និស្សិត ព្រម

ទំាងប្អូនៗ សិស្ស និស្សិត មេត្តាជ្រាបជាព័ត៌មាន។

សូមមាតាបិតា និងអាណាព្យាបាល សិស្ស និស្សិត ព្រមទំាងប្អូនៗ សិស្ស និស្សិត មេត្តាទទួល នូវការគោររាប់អានដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ៕

សៀមរាប, ថ្ងៃទី ២០ ខែកក្កដាឆ្នំា២០១៧

ហត្ថលេខា និងត្រា

នាយក

លឹំម សំបូរ